ព្រះត្រៃបិដក ភាគ ៣៥

​ត្រូវ​ប្រកាន់​ថា​ ​វេទនា​នោះ​ ​របស់​អញ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​ភិក្ខុ​ប្រកាន់​របស់​ណា​ ​ប្រកាន់​ក្នុង​របស់​ណា​ ​ប្រកាន់​អំពី​របស់​ណា​ ​ប្រកាន់​ថា​ ​របស់​ណា​របស់​អញ​ ​របស់​នោះ​ ​ក៏​រមែង​ប្រែប្រួល​ចាក​របស់​នោះ​ ​ព្រោះ​សត្វ​ក្នុង​ភព​ ​តែង​ប្រែប្រួល​ជាប្រក្រតី​ ​តែ​សត្វលោក​ ​នៅតែ​ត្រេកអរ​នឹង​ភព​ដដែល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ខន្ធ​ ​ធាតុ​ ​អាយតនៈ​ ​ទាំងប៉ុន្មាន​ ​ភិក្ខុ​មិន​ត្រូវ​ប្រកាន់​ខន្ធ​ ​ធាតុ​ ​អាយតនៈ​នោះ​ ​មិន​ត្រូវ​ប្រកាន់​ក្នុង​ខន្ធ​ ​ធាតុ​ ​អាយតនៈ​នោះ​ ​មិន​ត្រូវ​ប្រកាន់​អំពី​ខន្ធ​ ​ធាតុ​ ​អាយតនៈ​នោះ​ ​មិន​ត្រូវ​ប្រកាន់​ថា​ ​ខន្ធ​ ​ធាតុ​ ​អយតនៈ​នោះ​ ​របស់​អញ​ឡើយ​។​ ​ភិក្ខុ​នោះ​ ​កាលបើ​មិន​ប្រកាន់​យ៉ាងនេះ​ ​រមែង​មិន​កួច​កាន់​អ្វី​បន្តិចបន្តួច​ ​ក្នុង​លោក​ ​កាលបើ​មិន​កួច​កាន់​ ​រមែង​មិន​តក់ស្លុត​ ​កាលបើ​មិន​តក់ស្លុត​ ​រមែង​រលត់កិលេស​ ​ចំពោះខ្លួន​ឯង​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​ ​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ចប់​សូត្រ​ ​ទី៨​។​ ​
ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 636872459315655390
ទៅកាន់ទំព័រ៖