ព្រះត្រៃបិដក ភាគ ៣៥

 ​[​១២១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សម្តែង​ធម្មជាត​ជា​គូៗ​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ចាំ​ស្តាប់​ធម្មជាត​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មជាត​ ​ជា​គូៗ​ ​តើ​ដូចម្តេច​ខ្លះ​ ​គឺ​ភ្នែក​ ​និង​រូប​ ​ត្រចៀក​ ​និង​សំឡេង​ ​ច្រមុះ​ ​និង​ក្លិន​ ​អណ្តាត​ ​និង​រស​ ​កាយ​ ​និង​ផ្សព្វ​ ​ចិត្ត​ ​និង​ធម៌​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ហៅថា​ ​ធម្មជាត​ ​ជា​គូៗ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ណា​ ​និយាយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​នឹង​បដិសេធ​ ​នូវ​ធម្មជាត​ជា​គូៗ​ ​នុ៎ះ​ចេញ​ ​ហើយ​បញ្ញត្ត​ធម្មជាត​ ​ជា​គូៗ​ ​ឯទៀត​វិញ​បាន​។​ ​ពាក្យ​របស់​បុគ្គល​នោះ​ ​គ្រាន់តែ​ជាហេតុ​ប៉ុណ្ណោះ​ឯង​ ​តែ​បុគ្គល​នោះ​ ​កាលបើ​គេ​សួរ​ហើយ​ ​មុខ​ជា​ដោះស្រាយ​មិន​រួច​ផង​ ​ដល់​នូវ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ផង​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ការណ៍​នោះ​ ​ហួសវិស័យ​។​ ​ចប់​សូត្រ​ទី៩​។​ ​
 ​[​១២២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិញ្ញាណ​អាស្រ័យ​អារម្មណ៍​ជា​គូៗ​ ​ទើប​កើត​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិញ្ញាណ​អាស្រ័យ​អារម្មណ៍​ជា​គូៗ​ ​ទើប​កើត​បាន​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ ​ចក្ខុវិញ្ញាណ​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ចក្ខុ​ ​និង​រូប​ ​ចក្ខុ​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ ​មាន​វិប​ត្តិ​ផ្សេង​ៗ​ ​រូប​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ ​មាន​វិប​ត្តិ​ផ្សេង​ៗ​ ​កាលបើ​យ៉ាងនេះ​ ​ធម្មជាត​ជា​គូៗ​នុ៎ះ​ ​ជា​វត្ថុ​ញាប់ញ័រ​ផង​ ​ឈឺចាប់​ផង​ ​មិន​ទៀង​ ​
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 636872459541248293
ទៅកាន់ទំព័រ៖