ព្រះត្រៃបិដក ភាគ ៣៥

​មាន​សេចក្តី​ប្រែប្រួល​ ​មាន​វិប​ត្តិ​ផ្សេង​ៗ​ ​ចក្ខុវិញ្ញាណ​ ​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ ​មាន​វិប​ត្តិ​ផ្សេង​ៗ​។​ ​ទុកជា​ហេតុ​ណា​ ​បច្ច័យ​ណា​ ​នាំឲ្យកើត​ចក្ខុវិញ្ញាណ​ ​ហេតុ​នោះ​ ​បច្ច័យ​នោះ​ ​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ ​មាន​វិប​ត្តិ​ផ្សេង​ៗ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គួរ​ចាប់ភ្លឹក​ថា​ ​ចក្ខុវិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​បច្ច័យ​ ​ដែល​មិន​ទៀង​ទៅ​ហើយ​ ​តើ​នឹង​បាន​ ​ទៀងទាត់​មក​ពីណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ជួបជុំ​ ​សន្និបាត​ ​សមាគម​ ​នៃ​ធម៌​ទាំង​ ​៣​ ​នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ចក្ខុ​សម្ផ័​ស្ស​។​ ​
 [​១២៣​]​ ​សូម្បី​ចក្ខុ​សម្ផ័​ស្ស​ ​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ ​មាន​វិប​ត្តិ​ផ្សេង​ៗ​។​ ​ទុកជា​ហេតុ​ណា​ ​បច្ច័យ​ណា​ ​ដែល​នាំឲ្យកើត​ចក្ខុ​សម្ផ័​ស្ស​ ​ហេតុ​នោះ​ ​បច្ច័យ​នោះ​ ​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ ​មាន​វិប​ត្តិ​ផ្សេង​ៗ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គួរ​កត់សំគាល់​ថា​ ​ចក្ខុ​សម្ផ័​ស្ស​កើតឡើង​ ​ព្រោះ​អាស្រ័យ​បច្ច័យ​ ​មិន​ទៀង​ទៅ​ហើយ​ ​តើ​នឹង​
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 636872459729349052
ទៅកាន់ទំព័រ៖