ព្រះត្រៃបិដក ភាគ ៣៥

​បានដឹង​ច្បាស់​តាមពិត​ ​នូវ​អានិសង្ស​ ​ថា​ជា​អានិសង្ស​ ​នូវ​ទោស​ ​ថា​ជា​ទោស​ ​នូវ​គ្រឿងរ​លាស់​ចេញ​ ​ថា​ជា​គ្រឿងរ​លាស់​ចេញ​ ​នៃ​អាយតនៈ​ខាងក្នុង​ ​ទាំង៦នេះ​ ​យ៉ាងនេះ​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទើប​តថាគត​ ​ប្តេជ្ញា​ខ្លួន​ថា​ ​ជា​អ្នក​ត្រាស់​ដឹង​ ​នូវ​សម្មាសម្ពោធិ​ញ្ញាណ​ ​ឥតមាន​សេចក្តី​ដឹង​ឯទៀត​ក្រៃលែង​ជាង​ ​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ព្រមទាំង​មនុស្ស​ ​ជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​។​ ​បញ្ញា​ដែល​ដឹង​ច្បាស់​ ​ឃើញច្បាស់​របស់​តថាគត​ ​ក៏​កើតឡើង​ ​ដូច្នេះ​ថា​ ​សេចក្តី​រួចផុត​វិសេស​ ​របស់​តថាគត​ ​មិន​ប្រែត្រឡប់​ ​កម្រើក​ទៀត​ឡើយ​ ​ជាតិនេះ​ ​ក៏​ជាទីបំផុត​ត្រឹមនេះ​ហើយ​ ​ឥឡូវនេះ​ ​ភព​ថ្មី​ ​គឺ​ការ​ត្រឡប់​កើត​ទៀត​ ​ក៏​មិន​មាន​ឡើយ​។​ ​ចប់​សូត្រ​ ​ទី១​។​
 ​[​១៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាលមុន​ ​តថាគត​នៅជា​ពោធិសត្វ​ ​មិនទាន់​បាន​ ​ត្រាស់​ដឹង​សម្មាសម្ពោធិ​ញ្ញាណ​នៅឡើយ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​អ្វី​ហ្ន៎​ ​ជា​អានិសង្ស​របស់​រូប​ ​អ្វី​
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 636872382425707537
ទៅកាន់ទំព័រ៖