ព្រះត្រៃបិដក ភាគ ៣៥

​បាន​ទៀងទាត់​មក​ពីណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​អារម្មណ៍​ពាល់ត្រូវ​ហើយ​ ​រមែង​ដឹង​ច្បាស់​ ​ដែល​អារម្មណ៍​ពាល់ត្រូវ​ហើយ​ ​រមែង​គិត​ ​ដែល​អារម្មណ៍​ពាល់ត្រូវ​ហើយ​ ​រមែង​ចាំ​បាន​ ​កាលបើ​យ៉ាងនេះ​ ​ធម៌​ទាំងនោះ​ឯង​ ​ជា​វត្ថុ​ញាប់ញ័រ​ផង​ ​ឈឺចាប់​ផង​ ​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ ​មាន​វិប​ត្តិ​ផ្សេង​ៗ​។​បេ​។​ ​ជិវ្ហា​វិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ជិវ្ហា​ ​និង​រស​ ​ជិវ្ហា​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ ​មាន​វិប​ត្តិ​ផ្សេង​ៗ​ ​រស​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ ​មាន​វិប​ត្តិ​ផ្សេង​ៗ​ ​កាលបើ​យ៉ាងនេះ​ ​ធម្មជាត​ជា​គូៗ​នុ៎ះ​ ​ជា​វត្ថុ​ញាប់ញ័រ​ផង​ ​ឈឺចាប់​ផង​ ​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ ​មាន​វិប​ត្តិ​ផ្សេង​ៗ​ ​ជិវ្ហា​វិញ្ញាណ​ ​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ ​មាន​វិប​ត្តិ​ផ្សេង​ៗ​។​ ​ទុកជា​ហេតុ​ណា​ ​បច្ច័យ​ណា​ ​ដែល​នាំឲ្យកើត​ជិវ្ហា​វិញ្ញាណ​ ​ហេតុ​នោះ​ ​បច្ច័យ​នោះ​ ​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ ​មាន​វិប​ត្តិ​ផ្សេង​ៗ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គួរឲ្យ​យល់ថា​ ​ជិវ្ហា​វិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​បច្ច័យ​ ​មិន​ទៀង​ទៅ​ហើយ​ ​តើ​នឹង​បាន​ទៀងទាត់​មក​ពីណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ជួបជុំ​ ​សន្និបាត​ ​សមាគម​ ​នៃ​ធម៌​ទាំង​ ​៣​ ​នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ជិវ្ហា​សម្ផ័​ស្ស​។​ ​
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 636872459909019329
ទៅកាន់ទំព័រ៖