ព្រះត្រៃបិដក ភាគ ៣៥
ពួកបុគ្គលណា បានសង្រួមនូវផស្សាយតនៈ ទាំង ៦ នោះហើយ ពួកបុគ្គលនោះ ឈ្មោះថា មានសទ្ធាជាគម្រប់ពីរ កំចាត់បង់នូវកិលេស មានចិត្ត មិនបានទទឹកដោយរាគៈ។ បុគ្គល ឃើញរូបជាទីពេញចិត្ត ឬឃើញរូប ដែលមិនជាទីពេញចិត្ត ហើយត្រូវបន្ទោបង់ នូវផ្លូវតម្រេក ក្នុងរូបដែលជាទីពេញចិត្ត ទាំងមិនត្រូវទោមនស្សថា អារម្មណ៍នេះ អញមិនស្រលាញ់ ដូច្នេះឡើយ។ ឮនូវអារម្មណ៍ទី ២ គឺ សំឡេងដែលគួរ ស្រលាញ់ និងគួរស្អប់ ហើយមិនត្រូវងប់ចិត្ត ក្នុងសំឡេង ដែលគួរស្រលាញ់ បន្ទោបង់នូវទោស ក្នុងសំឡេង ដែលគួរស្រលាញ់ ទាំងមិនត្រូវទោមនស្សថា អារម្មណ៍នេះ អញមិនស្រលាញ់ឡើយ។ ធុំក្លិនក្រអូប គួរពេញចិត្ត
ID: 636872461345411486
ទៅកាន់ទំព័រ៖