ព្រះត្រៃបិដក ភាគ ៣៥

​ឬ​ធុំក្លិន​ស្អុយ​ ​មិន​គួរ​ត្រេកអរ​ហើយ​ ​ត្រូវ​បន្ទោបង់​ ​នូវ​ការ​ចង្អៀតចង្អល់​ចិត្ត​ ​ក្នុង​ក្លិន​ដែល​មិន​គួរ​ត្រេកអរ​ ​ទាំង​មិន​ត្រូវ​បណ្តោយ​ ​ទៅតាម​សេចក្តី​ពេញចិត្ត​ ​ក្នុង​ក្លិន​ដែល​គួរ​ត្រេកអរ​ឡើយ​។​ ​បរិភោគ​រស​ឆ្ងាញ់​បន្តិច​ ​ៗ​ក្តី​ ​ឬ​បរិភោគ​រស​ ​ដែល​មិន​ឆ្ងាញ់​សោះ​ក្តី​ ​ក្នុង​កាល​ម្តង​ ​ៗ​ ​ហើយ​ ​មិន​ត្រូវ​ជាប់ចិត្ត​បរិភោគ​តែ​រស​ ​ដែល​ឆ្ងាញ់​ ​ទាំង​មិន​ត្រូវ​ទោមនស្ស​ ​នឹង​រស​ដែល​ស្អប់​ ​ដែល​មិន​ឆ្ងាញ់​ឡើយ​។​ ​បុគ្គល​ដែល​ត្រូវ​ផស្សៈ​ជា​សុខ​ ​ប៉ះពាល់​ហើយ​ ​មិន​ត្រូវ​ស្រវឹង​ទេ​ ​ទោះ​ត្រូវ​ផស្សៈ​ជា​ទុក្ខ​ ​ប៉ះពាល់​ហើយ​ ​ក៏​មិន​ត្រូវ​រំភើប​ដែរ​ ​ត្រូវតែ​ព្រងើយកន្តើយ​ ​នឹង​ផស្សៈ​ទាំង​ ​២​ ​គឺ​សុខ​ ​និង​ទុក្ខ​ ​ទាំង​មិន​ត្រូវ​ស្រលាញ់​ ​មិន​ត្រូវ​ស្អប់​ផស្សៈ​ណាមួយ​ឡើយ​។​ ​ពួក​សត្វ​ ​ថោកទាប​ ​តែង​មាន​សេចក្តី​សំគាល់​ ​ក្នុង​ធម៌​ដ៏​យឺតយូរ​ ​ពួក​សត្វ​មាន​សញ្ញា​ ​ត្រេកអរ​ ​នឹង​ធម៌​យឺតយូរ​ ​រមែង​ងាក​ទៅ​រក​ ​(​ ​វដ្តៈ​ ​)
ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 636872461538092506
ទៅកាន់ទំព័រ៖