ព្រះត្រៃបិដក ភាគ ៣៥

​បុគ្គល​ ​បាន​បន្ទោបង់​ចិត្ត​ទាំងអស់​ ​ដែល​អាស្រ័យ​នៅផ្ទះ​ ​គឺ​ ​បញ្ចកាមគុណ​ ​ដែល​សម្រេច​អំពី​ចិត្ត​ ​តែង​ប្រព្រឹត្ត​នូវ​ចិត្ត​ ​ដែល​អាស្រ័យ​នឹង​នេក្ខម្មៈ​។​ ​កាលណា​បុគ្គល​ ​បាន​ចម្រើន​ចិត្ត​ ​ក្នុង​អារម្មណ៍​ ​ទាំង​ ​៦​ ​ដោយ​ប្រពៃ​ ​យ៉ាងនេះ​ហើយ​ ​បុគ្គល​នោះ​ឯង​ ​ទោះបី​សុ​ខ​សម្ផ័​ស្ស​ពាល់ត្រូវ​ ​ចិត្ត​ក៏​មិន​រន្ធត់​ ​ក្នុង​កាល​ម្តង​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​គ្រប​សង្កត់​នូវ​រាគៈ​ ​ទោសៈ​នោះ​ ​ចូរ​ទៅ​ឲ្យ​ដល់ត្រើយ​ ​នៃជា​តិ​ ​និង​មរណៈ​ ​គឺ​ព្រះ​និព្វាន​ចុះ​។​ ​ចប់​សូត្រ​ ​ទី១​។​ ​

 [​១២៩​]​ ​លំដាប់នោះ​ឯង​ ​ព្រះ​មា​លុក្យ​បុត្ត​មាន​អាយុ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ចូន​ទៅកាន់​ព្រះ​និព្វាន​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​។​បេ​។​ ​លុះ​ព្រះ​មា​លុក្យ​បុត្ត​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​សូម​ព្រះមានព្រះភាគ​ ​សម្តែង​ធម៌​ ​ដោយសង្ខេប​ ​ដល់​ខ្ញុំ​ព្រះអង្គ​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ស្តាប់ធម៌​ ​របស់​ព្រះមានព្រះភាគ​ហើយ​ ​នឹងជា​បុគ្គល​ម្នាក់ឯង​ ​គេច​ចេញ​អំពី​ពួក​ ​ជា​អ្នក​មិន​ប្រមាទ​ ​
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 636872461756374991
ទៅកាន់ទំព័រ៖