ព្រះត្រៃបិដក ភាគ ៣៥

​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះ​និព្វាន​បាន​។​ ​ម្នាល​មា​លុក្យ​បុត្ត​ ​អម្បាល​ប្រហែល​អ្នក​ ​ជា​មនុស្ស​ជរា​ ​មាន​អាយុ​ចម្រើន​ហើយ​ ​ចាស់​កន្លង​បឋមវ័យ​ ​ចូលស៊ប់​ក្នុង​បច្ឆិមវ័យ​ហើយ​ ​ទើបនឹង​សូម​ឱវាទ​ដោយសង្ខេប​ ​ក្នុង​កាល​ឥឡូវនេះ​ ​តើ​នឹង​ឲ្យ​ ​តថាគត​ ​និយាយ​នឹង​ពួក​ភិក្ខុ​ក​ម្លោះ​ ​ដូចម្តេច​ ​ក្នុង​ការ​សូម​ឱវាទ​នុ៎ះ​។​ ​
 [​១៣០​]​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​ ​ជា​មនុស្ស​គ្រាំគ្រា​ ​មាន​អាយុ​ចម្រើន​ហើយ​ ​ចាស់​កន្លង​បម​វ័យ​ហើយ​ ​ចូលស៊ប់​ក្នុង​បច្ឆិមវ័យ​ ​ក៏​មែនពិត​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​តែ​សូម​ព្រះមានព្រះភាគ​ ​សម្តែង​ធម៌​ដោយសង្ខេប​ ​សូម​ព្រះ​សុគត​ ​សម្តែង​ធម៌​ ​ដោយសង្ខេប​ ​ដល់​ខ្ញុំ​ព្រះអង្គ​ឲ្យ​ទាន​ ​ធ្វើ​ដូចម្តេច​ ​ឲ្យតែ​ខ្ញុំ​ព្រះអង្គ​ ​បាន​យល់​សេចក្តី​ភាសិត​ ​របស់​ព្រះមានព្រះភាគ​ ​ធ្វើ​ដូចម្តេច​ ​ឲ្យតែ​ខ្ញុំ​ព្រះអង្គ​ ​បាន​ជា​ទាយាទ​ ​(​ ​អ្នកទទួល​មត៌ក​ ​)​ ​នៃ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​ ​ឲ្យ​ទាន​។​ ​ម្នាល​មា​លុក្យ​បុត្ត​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​រូប​ត្រូវ​ដឹង​ដោយ​ចក្ខុ​ ​ដែល​បុគ្គល​មិនដែល​ឃើញ​ ​មិនធ្លាប់​ឃើញ​ ​អ្នក​ក៏​មិនបាន​ឃើញ​ ​ទាំង​មិនដែល​មានគំនិត​ថា​ ​អាត្មាអញ​ ​ត្រូវតែ​ឃើញ​ ​ដូច្នេះ​ឡើយ​ ​តើ​អ្នកមាន​សេចក្តី​ពេញចិត្ត​ ​ឬ​មានតម្រេក​ ​ឬក៏​មាន​សេចក្តី​ស្រលាញ់​ ​ក្នុង​រូប​នោះ​ដែរ​ឬ​។​ ​មិន​មាន​ទេ​ ​ព្រះអង្គ​។​ ​
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 636872461958876574
ទៅកាន់ទំព័រ៖