ព្រះត្រៃបិដក ភាគ ៣៥
ជាទោសរបស់រូប អ្វីជាគ្រឿងរលាស់ចេញ នូវរូប អ្វីជាអានិសង្សរបស់សំឡេង។បេ។ អ្វីជាអានិសង្សរបស់ក្លិន។បេ។ អ្វីជាអានិសង្សរបស់រស។ អ្វីជាអានិសង្សរបស់ផោដ្ឋឰៈ។ អ្វីជាអានិសង្សរបស់ធម្មារម្មណ៍ អ្វីជាទោសរបស់ធម្មារម្មណ៍ អ្វីជាគ្រឿងរលាស់ចេញ នូវធម្មារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា សេចក្តីសុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យរូប នេះជាអានិសង្សរបស់រូប រូបណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួល ជាធម្មតា នេះជាទោសរបស់រូប ការកំចាត់បង់ នូវឆន្ទរាគៈ ការលះបង់នូវឆន្ទរាគៈ ក្នុងរូបណា នេះ ជាគ្រឿងរលាស់ចេញនូវរូប។ សេចក្តីសុខ និងសោមនស្សណា កើតឡើយ ព្រោះអាស្រ័យសំឡេង ក្លិន រស ផោដ្ឋឰៈ ធម្មារម្មណ៍ នេះ ជាអានិសង្សរបស់ធម្មារម្មណ៍ ធម្មារម្មណ៍ណា មិនទៀង ជាទុក្ខ មានសេចក្តី
ID: 636872382587836810
ទៅកាន់ទំព័រ៖