ព្រះត្រៃបិដក ភាគ ៣៥
[១៣១] ម្នាលមាលុក្យបុត្ត បណ្តាធម៌ដែលត្រូវឃើញ ត្រូវឮ ត្រូវហិត ត្រូវដឹងច្បាស់ ក្នុងរឿងនុ៎ះ អ្នកនឹងមានត្រឹមតែការឃើញ ចំពោះរូបដែលឃើញហើយ ត្រឹមតែការឮ ចំពោះសំឡេងដែលឮហើយ ត្រឹមតែការហិត ចំពោះក្លិនដែលហិតហើយ ត្រឹមតែការដឹងច្បាស់ ចំពោះធម៌ ដែលដឹងច្បាស់ហើយ។ ម្នាលមាលុក្យបុត្ត បណ្តាធម៌ ដែលត្រូវឃើញ ត្រូវឮ ត្រូវហិត ត្រូវដឹងច្បាស់ កាលណាអ្នកនឹងមាន ត្រឹមតែការឃើញ ចំពោះរូប ដែលឃើញហើយ ត្រឹមតែការឮ ចំពោះសំឡេងដែលឮហើយ ត្រឹមតែការប៉ះពាល់ចំពោះអារម្មណ៍ ដែលប៉ះពាល់ ហើយ ត្រឹមតែការដឹងច្បាស់ ចំពោះធម៌ ដែលដឹងច្បាស់ហើយ ម្នាលមាលុក្យបុត្ត អ្នកនឹងមិនមានរវល់ ដោយរាគៈ ទោសៈ ឬមោហៈនោះ ក្នុងកាលនោះ ម្នាលមាលុក្យបុត្ត កាលណាអ្នកមិនមានរវល់ ដោយរាគៈ ទោសៈ ឬ មោហៈនោះទេ ម្នាលមាលុក្យបុត្ត អ្នកមុខជានឹងមិនជាប់ជំពាក់ចិត្ត ក្នុង រូបារម្មណ៍ ជាដើមនោះ ក្នុងកាលនោះ ម្នាលមាលុក្យបុត្ត កាលណាអ្នកមិនបានជាប់ចំពាក់ចិត្ត ក្នុងរូបារម្មណ៍ ជាដើម នោះទេ ម្នាលមាលុក្យបុត្ត អ្នកនឹងមិនមានកិច្ចក្នុងលោកនេះ មិនមានក្នុងលោកខាងមុខ មិនមានក្នុង
ID: 636872462356049291
ទៅកាន់ទំព័រ៖