ព្រះត្រៃបិដក ភាគ ៣៥

​ចន្លោះ​ ​នៃ​លោក​ទាំងពីរ​ ​ក្នុង​កាលនោះ​ ​នេះឯង​ ​ជាទីបំផុត​នៃ​ទុក្ខ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ខ្ញុំ​ព្រះអង្គ​ ​យល់​សេចក្តី​ ​នៃ​ធម៌​ដែល​ព្រះមានព្រះភាគ​ ​សម្តែង​ហើយ​ ​ដោយសង្ខេប​នេះឯង​ ​ដោយ​ពិស្តារ​បាន​។​
​[​១៣២​]​ ​កាលបើ​បុគ្គល​ឃើញ​រូប​ ​ហើយ​ភាន់ស្មារតី​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​និមិត្ត​ឲ្យ​ជាទី​ ​ស្រឡាញ់​ហើយ​ ​រមែង​មានចិត្ត​ត្រេកត្រអាល​ផង​ ​នៅ​ឳ​បក្រ​សោប​អារម្មណ៍​នោះ​ផង​។​ ​វេទនា​ច្រើនប្រការ​ ​ដែល​កើតអំពី​រូបារម្មណ៍​ ​រមែង​ចម្រើន​ ​ដល់​បុគ្គល​នោះ​ ​ចិត្ត​របស់​បុគ្គល​នោះ​ ​រមែង​ខ្ទាំងខ្ទប់​ ​ព្រោះ​អភិជ្ឈា​ ​និង​វិហេសា​ ​កាលដែល​បុគ្គល​សន្សំ​តែ​ទុក្ខ​យ៉ាងនេះ​ ​ហៅថា​ ​ឆ្ងាយ​ ​អំពី​ព្រះនិព្វាន​។​ ​បុគ្គល​ ​កាល​ឮ​សំឡេង​ ​ហើយ​ភាន់ស្មារតី​ ​
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 636872462555350690
ទៅកាន់ទំព័រ៖