ព្រះត្រៃបិដក ភាគ ៣៥

​រមែង​មានចិត្ត​ត្រេកត្រអាល​ផង​ ​នៅ​ឳ​បក្រ​សោប​ ​តែ​នឹង​អារម្មណ៍​ ​នោះ​ផង​។​ ​វេទនា​ច្រើនប្រការ​ ​ដែល​កើតអំពី​គន្ធារម្មណ៍​ ​រមែង​ចម្រើន​ដល់​បុគ្គល​នោះ​ ​ចិត្ត​របស់​ ​បុគ្គល​នោះ​ ​រមែង​ខ្ទាំងខ្ទប់​ ​ព្រោះ​អភិជ្ឈា​ ​និង​វិហេសា​ ​កាលបើ​បុគ្គល​សន្សំ​ ​តែ​ទុក្ខ​យ៉ាងនេះ​ ​ហៅថា​ ​ឆ្ងាយ​អំពី​ព្រះនិព្វាន​។​ ​បុគ្គល​ ​កាល​បរិភោគ​រស​ ​ហើយ​ភាន់ស្មារតី​ ​ធ្វើទុក្ខ​ក្នុងចិត្ត​ ​នូវ​និមិត្ត​ ​ឲ្យ​ជាទីស្រឡាញ់​ហើយ​ ​រមែង​មានចិត្ត​ត្រេកត្រអាល​ផង​ ​នៅ​ឳ​បក្រ​សោប​តែ​នឹង​អារម្មណ៍​ ​នោះ​ផង​។​ ​វេទនា​ច្រើនប្រការ​ ​ដែល​កើតអំពី​រសារម្មណ៍​ ​ក៏​ចម្រើន​ ​ដល់​បុគ្គល​នោះ​។​បេ​។​ ​
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 636872464019474433
ទៅកាន់ទំព័រ៖