ព្រះត្រៃបិដក ភាគ ៣៥
ហៅថា ឆ្ងាយអំពីព្រះនិព្វាន។ បុគ្គល កាលពាល់ត្រូវ នូវផោដ្ឋព្វៈ ហើយភាន់ស្មារតី ធ្វើទុកក្នុងចិត្ត នូវនិមិត្ត ឲ្យជាទីស្រឡាញ់ហើយ រមែងមានចិត្តត្រេកត្រអាលផង នៅឳបក្រសោបតែនឹងអារម្មណ៍ នោះផង។ វេទនាច្រើនប្រការ ដែលកើតអំពីផោដ្ឋព្វារម្មណ៍ តែងចម្រើនដល់បុគ្គលនោះ។បេ។ ហៅថា ឆ្ងាយអំពីព្រះនិព្វាន។ បុគ្គល កាលដឹងធម្មារម្មណ៍ ហើយភាន់ស្មារតី ធ្វើទុកក្នុងចិត្ត នូវនិមិត្ត ឲ្យជាទីស្រឡាញ់ហើយ រមែងមានចិត្តត្រេកត្រអាលផង នៅឳបក្រសោបតែនឹង អារម្មណ៍នោះផង។ វេទនាច្រើនប្រការ ដែលកើតអំពីធម្មារម្មណ៍ រមែងចម្រើនដល់បុគ្គលនោះ ចិត្តរបស់បុគ្គលនោះ រមែងខ្ទាំងខ្ទប់ ព្រោះអភិជ្ឈា និងវិហេសា
ID: 636872464802659229
ទៅកាន់ទំព័រ៖