ព្រះត្រៃបិដក ភាគ ៣៥

​កាលបើ​បុគ្គល​ ​សន្សំ​តែ​ទុក្ខ​យ៉ាងនេះ​ ​ហៅថា​ ​ឆ្ងាយ​អំពី​ព្រះនិព្វាន​។​ ​
[​១៣៣​]​ ​បុគ្គល​នោះ​ឃើញ​រូប​ហើយ​ ​ប្រុងស្មារតី​ ​មិន​ត្រេកអរ​នឹង​រូប​ ​រមែង​មានចិត្ត​ ​ប្រាសចាក​តម្រេក​ផង​ ​មិន​នៅ​ឳ​បក្រ​សោប​តែ​នឹង​អារម្មណ៍​នោះ​ផង​។​ ​កាល​បុគ្គល​នោះ​ ​ឃើញ​ ​រូប​ ​ហើយ​ទទួល​នូវ​លោកុត្តរ​វេទនា​ ​ទុក្ខ​រមែង​អស់​ទៅ​ ​មិន​សន្សំ​ទុក្ខ​យ៉ាងណា​ ​បុគ្គល​នោះ​ ​ក៏​មានស្មារតី​ប្រព្រឹត្ត​យ៉ាងនោះ​ ​កាលបើ​បុគ្គល​ ​មិន​សន្សំ​ទុក្ខ​យ៉ាងនេះ​ ​ហៅថា​ ​បាន​ជិត​ព្រះនិព្វាន​។​ ​បុគ្គល​នោះ​ ​ឮ​សំឡេង​ ​ហើយ​ប្រុងស្មារតី​ ​មិន​ត្រេកអរ​នឹង​សំឡេង​ ​រមែង​មានចិត្ត​ប្រាសចាក​តម្រេក​ផង​ ​មិន​នៅ​ឳ​បក្រ​សោប​តែ​នឹង​អារម្មណ៍​នោះ​ផង​។​ ​
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 636872465070074524
ទៅកាន់ទំព័រ៖