ព្រះត្រៃបិដក ភាគ ៣៥
កាលបុគ្គលនោះ ឮសំឡេង ហើយទទួលនូវលោកុត្តរវេទនា ទុក្ខរមែងអស់ទៅ មិនសន្សំទុក្ខយ៉ាងណា បុគ្គលនោះ ក៏មានស្មារតី ប្រព្រឹត្តយ៉ាងនោះ កាលបុគ្គល មិនសន្សំទុក្ខយ៉ាងនេះ ហៅថា បានជិតព្រះនិព្វាន។ បុគ្គលនោះ ធុំក្លិន ហើយប្រុងស្មារតី មិនត្រេកអរនឹងក្លិន រមែងមានចិត្តប្រាសចាកតម្រេកផង មិននៅឳបក្រសោបតែនឹងអារម្មណ៍នោះផង។ កាលបុគ្គលនោះ ធុំក្លិន ហើយទទួលនូវលោកុត្តរវេទនា ទុក្ខ រមែងអស់ទៅ មិនសន្សំទុក្ខយ៉ាងណា បុគ្គលនោះ ក៏មានស្មារតី ប្រព្រឹត្តយ៉ាងនោះ កាលបើបុគ្គល មិនសន្សំនូវទុក្ខ យ៉ាងនេះ
ID: 636872465794425955
ទៅកាន់ទំព័រ៖