ព្រះត្រៃបិដក ភាគ ៣៥

​ហើយ​ទទួល​នូវ​លោកុត្តរ​វេទនា​។​បេ​។​ ​ហៅថា​ ​បាន​ជិត​ព្រះនិព្វាន​។​ ​បុគ្គល​នោះ​ ​ដឹង​ធម៌​ ​ហើយ​ប្រុងស្មារតី​ ​មិន​ត្រេកអរ​ក្នុង​ធម៌​ ​រមែង​មានចិត្ត​ប្រាសចាក​តម្រេក​ផង​ ​មិន​នៅ​ឳ​បក្រ​សោប​តែ​នឹង​អារម្មណ៍​នោះ​ផង​។​ ​កាល​ ​បុគ្គល​នោះ​ ​ដឹង​ធម៌​ ​ហើយ​ទទួល​នូវ​លោកុត្តរ​វេទនា​ ​ទុក្ខ​រមែង​អស់​ទៅ​ ​មិន​សន្សំទុក​ ​យ៉ាងណា​ ​បុគ្គល​នោះ​ ​ក៏​មានស្មារតី​ ​ប្រព្រឹត្ត​យ៉ា​នោះ​ ​កាល​បុគ្គល​ ​មិន​សន្សំ​ទុក្ខ​យ៉ាងនេះ​ ​ហៅថា​ ​បាន​ជិត​ព្រះនិព្វាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ព្រះពុទ្ធដីកា​ ​ដែល​ព្រះអង្គ​សម្តែង​ ​ដោយសង្ខេប​នេះ​ ​ខ្ញុំ​ព្រះអង្គ​ ​យល់​សេចក្តី​ដោយ​ពិស្តារ​បាន​ ​យ៉ាងនេះ​ឯង​។​ ​

 [​១៣៤​]​ ​ម្នាល​មា​លុក្យ​បុត្ត​ ​ត្រូវហើយ​ ​ត្រូវហើយ​ ​ម្នាល​មា​លុក្យ​បុត្ត​ ​ពាក្យ​ដែល​ ​តថាគត​ ​សម្តែង​ដោយសង្ខេប​ ​អ្នក​យល់​សេចក្តី​ ​ដោយ​ពិស្តារ​បាន​នុ៎ះ​ ​ជា​ការ​ប្រពៃ​ហើយ​។​ ​
ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 636872466207179563
ទៅកាន់ទំព័រ៖