ព្រះត្រៃបិដក ភាគ ៣៥
[១៣៥] កាលបុគ្គលឃើញរូប ហើយភាន់ស្មារតី ធ្វើទុកក្នុងចិត្ត នូវនិមិត្ត ឲ្យជាទីស្រឡាញ់ តែងមានចិត្តត្រេកត្រអាលផង នៅឳបក្រសោប តែនឹងអារម្មណ៍នោះផង។ វេទនាច្រើនប្រការ ដែលកើតអំពីរូបារម្មណ៍ រមែងចម្រើនដល់បុគ្គលនោះ ចិត្តរបស់បុគ្គលនោះ រមែងខ្ទាំងខ្ទប់ ព្រោះអភិជ្ឈា និងវិហេសា កាលបុគ្គលសន្សំ តែទុក្ខយ៉ាងនេះ ហៅថា ឆ្ងាយអំពីព្រះនិព្វាន។បេ។
[១៣៦] បុគ្គលនោះដឹងធម៌(១) ហើយប្រុងស្មារតី មិនត្រេកអរនឹងធម៌ រមែងមានចិត្តប្រាសចាកតម្រេកផង មិននៅឳបក្រសោប តែនឹងអារម្មណ៍នោះផង។ បុគ្គលនោះ កាលដឹង
(១) ធម៌ គឺធម្មារម្មណ៍។
ID: 636872466633213931
ទៅកាន់ទំព័រ៖