ព្រះត្រៃបិដក ភាគ ៣៥
នូវធម៌ ហើយទទួលនូវលោកុត្តរវេទនា ទុក្ខរមែងអស់ទៅ មិនសន្សំទុក្ខ យ៉ាងណា បុគ្គលនោះ ក៏មានស្មារតី ប្រព្រឹត្តយ៉ាងនោះ កាលបុគ្គល មិនសន្សំទុក្ខយ៉ាងនេះ ហៅថា បានជិតព្រះនិព្វាន។ ម្នាលមាលុក្យបុត្ត ពាក្យដែលតថាគត សម្តែងដោយសង្ខេបនេះឯង អ្នកត្រូវយល់សេចក្តី ដោយពិស្តារ យ៉ាងនេះ។
[១៣៧] គ្រានោះឯង ព្រះមាលុក្យបុត្តមានអាយុ ត្រេកអររីករាយ ចំពោះភាសិត របស់ព្រះមានព្រះភាគ ក៏ក្រោកអំពីអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណរួចចេញទៅ។ វេលានោះ ព្រះមាលុក្យបុត្តមានអាយុ ជាបុគ្គលម្នាក់ឯង គេចចេញអំពីពួក ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូទៅកាន់ព្រះនិព្វាន មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញា ដ៏ប្រសើរខ្លួនឯង ក្នុងបច្ចុប្បន្ន នូវបរិយោសាន នៃព្រហ្មចរិយៈ ដ៏ប្រសើរបំផុត ដែលជាទីត្រូវការ នៃពួកកុលបុត្តចេញចាកផ្ទះ ហើយបួសដោយប្រពៃ ក៏បានដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ
ID: 636872466922880499
ទៅកាន់ទំព័រ៖