ព្រះត្រៃបិដក ភាគ ៣៥
ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាលព្រះអរហន្តទាំងឡាយ ព្រះមាលុក្យបុត្ត ក៏ជាព្រះអរហន្តមួយ អង្គដែរ។ ចប់សូត្រ ទី២។
[១៣៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវបរិហានធម៌ (ធម៌ជាហេតុសាប សូន្យ) ផង នូវអបរិហានធម៌ (ធម៌ជាហេតុមិនសាបសូន្យ) ផង នូវអភិភាយតនៈ (អាយតនៈដ៏ចម្រើនក្រៃពេក) ៦ ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ចាំស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ បរិហានធម៌ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមក ដែលមានសេចក្តីត្រិះរិះ ជាទីស្ទុះទៅ ជាបច្ច័យ នៃការជាប់ចំពាក់ កើតឡើង ដល់ភិក្ខុក្នុងសាសនានេះ ព្រោះឃើញរូបដោយភ្នែក បើភិក្ខុនៅអត់ទ្រាំនឹង អារម្មណ៍នោះ មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យវិនាស មិនកំចាត់បង់ទេ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុត្រូវដឹងថា អាត្មាអញ សាបសូន្យ ចាកកុសលធម៌ទាំងឡាយ ព្រោះព្រះមានព្រះភាគ បានត្រាស់នូវដំណើរនុ៎ះ ថាជាហេតុសាបសូន្យ ហើយ។បេ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត។បេ។ កើតឡើងដល់ភិក្ខុ ព្រោះលិទ្ធភ្លក្ស រសដោយអណ្តាត ម្នាលភិក្ខុទាំងឡាយ មួយទៀត អកុសលធម៌លាមក ដែលមានសេចក្តីត្រិះរិះ ជាទីស្ទុះទៅ ជាបច្ច័យ នៃការជាប់ចំពាក់ កើតឡើងដល់ភិក្ខុ ព្រោះដឹងធម៌ ដោយចិត្ត បើភិក្ខុនៅអត់ទ្រាំនឹង
ID: 636872467118041661
ទៅកាន់ទំព័រ៖