ព្រះត្រៃបិដក ភាគ ៣៥

​អារម្មណ៍​នោះ​ ​មិន​លះបង់​ ​មិន​បន្ទោបង់​ ​មិន​ធ្វើឲ្យ​វិនាស​ ​មិន​កំចាត់​បង់​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំណើរ​នុ៎ះ​ ​ភិក្ខុ​ត្រូវ​ដឹង​ថា​អាត្មាអញ​ ​សាបសូន្យ​ចាក​កុសលធម៌​ ​ព្រោះ​ព្រះមានព្រះភាគ​ ​ត្រាស់​នូវ​ដំណើរ​នុ៎ះ​ ​ថា​ជាហេតុ​សាបសូន្យ​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិ​ហាន​ធម៌​ ​យ៉ាងនេះ​ឯង​។​ ​
 [​១៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែកខាង​អ​បរិ​ហាន​ធម៌​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អកុសលធម៌​ដ៏​លាមក​ ​ដែល​មាន​សេចក្តី​ត្រិះរិះ​ ​ជាទី​ស្ទុះ​ទៅ​ ​ជា​បច្ច័យ​ ​នៃ​ការ​ជាប់​ចំពាក់​ ​កើតឡើង​ ​ដល់​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ព្រោះ​ឃើញ​រូប​ដោយ​ភ្នែក​ ​បើ​ភិក្ខុ​មិន​ទទួលអារម្មណ៍​នោះ​ទេ​ ​បាន​លះបង់​ ​បន្ទោបង់​ ​ធ្វើឲ្យ​វិនាស​ ​កំចាត់​បង់​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំណើរ​នុ៎ះ​ ​ភិក្ខុ​ត្រូវ​ដឹង​ថា​ ​អាត្មាអញ​ ​មិន​សាបសូន្យ​ ​ចាក​កុសលធម៌​ទេ​ ​ព្រោះ​ព្រះមានព្រះភាគ​ ​ត្រាស់​នូវ​ដំណើរ​នុ៎ះ​ ​ថា​ជាហេតុ​មិន​សាបសូន្យ​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​។​បេ​។​ ​កើតឡើង​ដល់​ភិក្ខុ​ ​ព្រោះ​លិទ្ធ​ភ្លក្ស​រស​ ​ដោយ​អណ្តាត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​អកុសលធម៌​ដ៏​លាមក​ ​ដែល​មាន​សេចក្តី​ត្រិះរិះ​ ​ជាទី​ស្ទុះ​ទៅ​ ​ជា​បច្ច័យ​ ​នៃ​ការ​ជាប់​ចំពាក់​ ​កើតឡើង​ដល់​ភិក្ខុ​ ​ព្រោះ​ដឹង​ធម៌​ដោយចិត្ត​ ​បើ​ភិក្ខុ​មិន​ទទួលអារម្មណ៍​នោះ​ទេ​ ​បាន​លះបង់​ ​បន្ទោបង់​ ​ធ្វើឲ្យ​វិនាស​
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 636872467348714855
ទៅកាន់ទំព័រ៖