ព្រះត្រៃបិដក ភាគ ៣៥

​កំចាត់​បង់​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំណើរ​នុ៎ះ​ ​ភិក្ខុ​ត្រូវ​ដឹង​ថា​ ​អាត្មាអញ​ ​មិន​សាបសូន្យ​ ​ចាក​កុសលធម៌​ឡើយ​ ​ព្រោះ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នូវ​ដំណើរ​នុ៎ះ​ ​ថា​ ​ជាហេតុ​មិន​សាបសូន្យ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ​បរិ​ហាន​ធម៌​ ​យ៉ាងនេះ​ឯង​។​ ​
 [​១៤០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ ​អភិ​ភាយ​ត​នៈ​ ​ទាំង​ ​៦​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំង​ ​ឡាយ​ ​អកុសលធម៌​ដ៏​លាមក​ ​ដែល​មាន​សេចក្តី​ត្រិះរិះ​ ​ជាទី​ស្ទុះ​ទៅ​ ​ជា​បច្ច័យ​ ​នៃ​ការ​ជាប់​ចំពាក់​ ​មិនកើត​ឡើង​ ​ដល់​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ព្រោះ​ឃើញ​រូប​ដោយ​ភ្នែក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំណើរ​នុ៎ះ​ ​ភិក្ខុ​ត្រូវ​ដឹង​ថា​ ​នេះ​ជា​អាយតនៈ​ដ៏​ចម្រើន​ក្រៃពេក​ ​ព្រោះ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ ​នូវ​ដំណើរ​នុ៎ះ​ ​ថា​ជា​អាយ​តៈ​ដ៏​ចម្រើន​ក្រៃពេក​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​អកុសលធម៌​ដ៏​លាមក​ ​ដែល​មាន​សេចក្តី​ត្រិះរិះ​ ​ជាទី​ស្ទុះ​ទៅ​ ​ជា​បច្ច័យ​នៃ​ការ​ជាប់​ចំពាក់​ ​មិនកើត​ឡើង​ដល់​ភិក្ខុ​ ​ព្រោះ​ដឹង​ធម៌​ដោយចិត្ត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំណើរ​នុ៎ះ​ ​ភិក្ខុ​ត្រូវ​ដឹង​ថា​ ​នេះ​ជា​អាយតនៈ​ដ៏​ចម្រើន​ក្រៃពេក​ ​ព្រោះ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​នូវ​ដំណើរ​នុ៎ះ​ ​ថា​ជា​អាយតនៈ​ ​ដ៏​ចម្រើន​ក្រៃពេក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អភិ​ភាយ​ត​នៈ​ ​ទាំង​ ​៦​។​ ​ចប់​សូត្រ​ ​ទី៣​។​
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 636872467563977167
ទៅកាន់ទំព័រ៖