ព្រះត្រៃបិដក ភាគ ៣៥
[១៤១] សាវត្ថីនិទាន។បេ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែង នូវបុគ្គល ដែលមានប្រក្រតីនៅ ដោយសេចក្តីប្រហែសផង នូវបុគ្គលដែលមានប្រក្រតីនៅ ដោយការមិនប្រហែសផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលមានប្រក្រតី នៅដោយសេចក្តីប្រហែស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុមិនសង្រួមចក្ខុន្រ្ទិយ ចិត្តក៏ជោកជាំ (ដោយកិលេស) ក្នុងរូប ដែលត្រូវដឹងដោយភ្នែក កាលបើភិក្ខុនោះ មានចិត្តជោកជាំ (ដោយកិលេស) បាមុជ្ជៈ ក៏មិនមាន កាលបើបាមុជ្ជៈមិនមាន បីតិ ក៏មិនមាន កាលបើបីតិមិនមាន បស្សទ្ធិ ក៏មិនមាន កាលបើបស្សទ្ធិមិនមាន រមែងនៅជាទុក្ខ ចិត្តរបស់ភិក្ខុអ្នកមានទុក្ខ តែងមិនតំកល់នៅនឹង កាលបើចិត្ត មិនតំកល់នៅនឹង ធម៌ក៏មិនកើតប្រាកដ ព្រោះតែធម៌មិនកើតប្រាកដ ភិក្ខុនោះ ក៏រាប់ថា អ្នកនៅដោយសេចក្តីប្រហែសធ្វេស។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុ មិនសង្រួមជិវិ្ហន្រ្ទិយ ចិត្តក៏ជោកជាំ (ដោយកិលេស) ក្នុងរស ដែលត្រូវដឹង ដោយអណ្តាត កាលបើភិក្ខុនោះ មានចិត្តជោកជាំ (ដោយកិលេស)។បេ។ ភិក្ខុនោះ ក៏រាប់ថា អ្នកនៅដោយសេចក្តីប្រហែសធ្វេស។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុមិនសង្រួម
ID: 636872467743717448
ទៅកាន់ទំព័រ៖