ព្រះត្រៃបិដក ភាគ ៣៥
មនិន្រិ្ទយ ចិត្តក៏ជោកជាំ (ដោយកិលេស) ក្នុងធម៌ដែលត្រូវដឹងដោយចិត្ត កាលបើភិក្ខុនោះ មានចិត្តជោកជាំ (ដោយកិលេស) បាមុជ្ជៈ ក៏មិនមាន កាលបើបាមុជ្ជៈមិនមាន បីតិ ក៏មិនមាន កាលបើបីតិមិនមាន បស្សទ្ធិ ក៏មិនមាន កាលបើបស្សទ្ធិមិនមាន ក៏រមែងនៅជាទុក្ខ ចិត្តរបស់ភិក្ខុអ្នកមានទុក្ខ រមែងមិនតំកល់នៅនឹង កាលបើចិត្ត មិនតំកល់នៅនឹង ធម៌ទាំងឡាយ រមែងមិនកើតប្រាកដ ព្រោះធម៌មិនបានកើតប្រាកដ ភិក្ខុនោះ ក៏រាប់ថា អ្នកនៅដោយសេចក្តីប្រហែសធ្វេស។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានប្រក្រតីនៅ ដោយសេចក្តីប្រហែសធ្វេស យ៉ាងនេះឯង។
[១៤២] ម្នាលភិក្ខុទាំងឡាយ ចំណែកខាងបុគ្គលអ្នកនៅដោយសេចក្តីមិនប្រហែស ធ្វេស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលសង្រួមចក្ខុន្រ្ទិយ ចិត្តក៏មិនជោកជាំ (ដោយកិលេស) ក្នុងរូបដែលត្រូវដឹងដោយចក្ខុ កាលបុគ្គលនោះ មានចិត្តមិនជោកជាំ (ដោយកិលេស) បាមុជ្ជៈ ក៏កើតឡើង កាលបើបុគ្គលនោះ មានបាមុជ្ជៈ បីតិ ក៏កើតឡើង កាលបុគ្គលនោះ មានចិត្តប្រកបដោយបីតិ កាយក៏ស្ងប់រម្ងាប់ បុគ្គល ដែលមានកាយស្ងប់រម្ងាប់ហើយ រមែងនៅជាសុខ ចិត្តរបស់បុគ្គល អ្នកមានសេចក្តីសុខ តែតំកល់នៅនឹង កាលបើចិត្តតំកល់នៅនឹង ធម៌ទាំងឡាយ
ID: 636872468247286250
ទៅកាន់ទំព័រ៖