ព្រះត្រៃបិដក ភាគ ៣៥
តែងកើតប្រាកដ ព្រោះធម៌កើតប្រាកដ បុគ្គលនោះ ក៏រាប់ថា មានប្រក្រតីនៅ ដោយសេចក្តីមិនប្រហែសធ្វេស។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គល សង្រួមជិវិ្ហន្រ្ទិយ ចិត្ត ក៏មិនជោកជាំ (ដោយកិលេស)។បេ។ បុគ្គលនោះ ក៏រាប់ថា មានប្រក្រតីនៅ ដោយសេចក្តីមិនប្រហែសធ្វេស។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គល សង្រួមមនិន្រ្ទិយ ចិត្តក៏មិនជោកជាំ (ដោយកិលេស) ក្នុងធម្មារម្មណ៍ដែលត្រូវដឹងដោយមនោ កាលបុគ្គលនោះ មានចិត្តមិនជោកជាំ (ដោយកិលេស) បាមុជ្ជៈ ក៏កើតឡើង កាលបើបុគ្គលនោះ មានបោមុជ្ជៈ បីតិក៏កើតឡើង កាលបើមានចិត្ត ប្រកបដោយបីតិ កាយក៏ស្ងប់រម្ងាប់ បុគ្គល ដែលមានកាយស្ងប់រម្ងាប់ រមែងសោយអារម្មណ៍ជាសុខ ចិត្តរបស់បុគ្គល ដែលមានសេចក្តីសុខ តែងតំកល់នៅនឹង កាលបើចិត្តតំកល់នៅនឹង ធម៌ទាំងឡាយ តែងកើតប្រាកដ ព្រោះតែធម៌កើតប្រាកដ បុគ្គលនោះ ក៏រាប់ថា មានប្រក្រតីនៅ ដោយសេចក្តីមិនប្រហែសធ្វេស។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានប្រក្រតីនៅ ដោយសេចក្តីមិនប្រហែសធ្វេស យ៉ាងនេះឯង។ ចប់សូត្រ ទី ៤។
ID: 636872468436957099
ទៅកាន់ទំព័រ៖