ព្រះត្រៃបិដក ភាគ ៣៥

 ​[​១៤៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សម្តែង​នូវ​ការ​សង្រួម​ ​និង​ការ​មិន​សង្រួម​ ​ដល់​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្តាប់ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​មិន​សង្រួម​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ដែល​ត្រូវ​ដឹង​ដោយ​ភ្នែក​ ​គួរ​ប្រាថ្នា​ ​គួរ​ត្រេកអរ​ ​គួរ​ពេញចិត្ត​ ​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ ​រមែង​មាន​ ​បើ​ភិក្ខុ​ត្រេកអរ​ ​ស្រើបស្រាល​ ​ជ្រុលជ្រប់​ ​ចំពោះ​រូប​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំណើរ​នុ៎ះ​ ​ភិក្ខុ​ត្រូវ​ដឹង​ថា​ ​អាត្មាអញ​ ​សាបសូន្យ​ ​ចាក​កុសលធម៌​ទាំងឡាយ​ ​ព្រោះ​ការ​សាបសូន្យ​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រស​ដែល​ត្រូវ​ដឹង​ ​ដោយ​អណ្តាត​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​ត្រូវ​ដឹង​ដោយចិត្ត​ ​គួរ​ប្រាថ្នា​ ​គួរ​ត្រេកអរ​ ​គួរ​ពេញចិត្ត​ ​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ ​រមែង​មាន​ ​បើ​ភិក្ខុ​ត្រេកអរ​ ​ស្រើបស្រាល​ ​ជ្រុលជ្រប់​ ​ចំពោះ​ធម៌​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំណើរ​នុ៎ះ​ ​ភិក្ខុ​ត្រូវ​ដឹង​ថា​ ​អាត្មាអញ​ ​សាបសូន្យ​ចាក​កុសលធម៌​ទាំងឡាយ​ ​ព្រោះ​ការ​សាបសូន្យ​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​មិន​សង្រួម​ ​យ៉ាងនេះ​ ​ឯង​។​ ​
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 636872468668810360
ទៅកាន់ទំព័រ៖