ព្រះត្រៃបិដក ភាគ ៣៥

​រលាស់​ចេញ​ ​ថា​ជា​គ្រឿងរ​លាស់​ចេញ​ ​នៃ​អាយតនៈ​ខាងក្រៅ​ ​ទាំង៦នេះ​ ​យ៉ាងនេះ​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទើប​តថាគត​ ​ប្តេជ្ញា​ខ្លួន​ថា​ ​ជា​អ្នក​ត្រាស់​ដឹង​ ​នូវ​សម្មាសម្ពោធិ​ញ្ញាណ​ ​ឥតមាន​សេចក្តី​ដឹង​ឯទៀត​ក្រៃលែង​ជាង​ ​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ព្រមទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​។​ ​បញ្ញា​ដែល​ដឹង​ច្បាស់​ ​ឃើញច្បាស់​ ​របស់​តថាគត​ ​ក៏​កើតឡើង​ ​ដូច្នេះ​ថា​ ​សេចក្តី​រួចផុត​វិសេស​ ​របស់​តថាគត​ ​មិន​ប្រែត្រឡប់​កម្រើក​ទៀត​ឡើយ​ ​ជាតិនេះ​ ​ជាទីបំផុត​ត្រឹមនេះ​ហើយ​ ​ឥឡូវនេះ​ ​ភព​ថ្មី​ ​គឺ​ការ​ត្រឡប់​កើត​ទៀត​ ​ក៏​មិន​មាន​ឡើយ​។​ ​ចប់​សូត្រ​ ​ទី២​។​
 [​១៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​បាន​ប្រព្រឹត្ត​ស្វែងរក​នូវ​អានិសង្ស​នៃ​ភ្នែក​ ​ក៏បាន​ជួប​ ​ប្រទះ​នឹង​អានិសង្ស​ ​នៃ​ភ្នែក​នោះ​ឯង​ ​តថាគត​បានឃើញ​ដោយ​ងាយ​ ​នូវ​អានិសង្ស​ ​នៃ​ភ្នែក​នុ៎ះ​ ​ទាំងប៉ុន្មាន​ ​ដោយ​បញ្ញា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​បាន​ប្រព្រឹត្ត​ស្វែងរក​ ​នូវ​ទោស​នៃ​ភ្នែក​ ​ក៏បាន​ជួបប្រទះ​នូវ​ទោស​នៃ​ភ្នែក​នោះ​ឯង​ ​តថាគត​បានឃើញ​ដោយ​ងាយ​ ​នូវ​ទោស​នៃ​ភ្នែក​នោះ​ ​ទាំងប៉ុន្មាន​ដោយ​បញ្ញា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​បាន​ប្រព្រឹត្ត​ ​ស្វែងរក​ ​នូវ​គ្រឿងរ​លាស់​ ​ចេញ​នូវ​ភ្នែក​ ​ក៏បាន​ជួបប្រទះ​ ​នូវ​គ្រឿងរ​លាស់​ចេញ​ ​
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 636872382965778427
ទៅកាន់ទំព័រ៖