ព្រះត្រៃបិដក ភាគ ៣៥
[១៤៥] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចម្រើននូវសមាធិ។ ម្នាលភិក្ខុទាំង ឡាយ ភិក្ខុ ដែលមានចិត្តតំកល់នៅនឹងនួន តែងដឹងច្បាស់តាមពិត។ ដឹងច្បាស់តាមពិត នូវអ្វី។ ដឹងច្បាស់តាមពិតថា ចក្ខុមិនទៀង ដឹងច្បាស់តាមពិតថា រូបមិនទៀង ដឹងច្បាស់តាមពិតថា ចក្ខុវិញ្ញាណមិនទៀង ដឹងច្បាស់តាមពិតថា ចក្ខុសម្ផ័ស្សមិនទៀង វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ក៏ដឹងច្បាស់តាមពិតថា វេទនានោះឯង មិនទៀង។បេ។ ដឹងច្បាស់តាមពិតថា មនោមិនទៀង ធម្មារម្មណ៍ មនោវិញ្ញាណ មនោសម្ផ័ស្ស វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជា សុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ក៏ដឹងច្បាស់តាមពិតថា វេទនានោះឯង មិនទៀង។ ម្នាលភិក្ខុទាំង ឡាយ ចូលអ្នកទាំងឡាយ ចម្រើនសមាធិចុះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះភិក្ខុ ដែលមានចិត្តតំកល់នៅនឹងនួន រមែងដឹងច្បាស់តាមពិត ដូច្នេះ។ ចប់សូត្រ ទី ៦។
ID: 636872469016640255
ទៅកាន់ទំព័រ៖