ព្រះត្រៃបិដក ភាគ ៣៥

 ​[​១៤៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្ងប់ស្ងាត់​ ​ហើយ​ប្រកប​ព្យាយាម​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មាន​សេចក្តី​ស្ងប់ស្ងាត់​ ​តែង​ដឹង​ច្បាស់​តាមពិត​។​ ​ដឹង​ច្បាស់​ ​តាមពិត​នូវ​អ្វី​។​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​ចក្ខុ​មិន​ទៀង​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​រូប​មិន​ទៀង​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​ចក្ខុវិញ្ញាណ​មិន​ទៀង​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​ចក្ខុ​សម្ផ័​ស្ស​ ​មិន​ទៀង​។​បេ​។​ ​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​ក៏​ដឹង​ច្បាស់​តាមពិត​ថា​ ​វេទនា​នោះ​ឯង​ ​មិន​ទៀង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្ងប់ស្ងាត់​ ​ហើយ​ប្រកប​ព្យាយាម​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មាន​សេចក្តី​ស្ងប់ស្ងាត់​ ​តែង​ដឹង​ច្បាស់​តាមពិត​ ​ដូច្នេះ​។​ ​ចប់​សូត្រ​ ​ទី​ ​៧​។​ ​
 [​១៤៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ណា​ដែល​មិនមែន​ជា​របស់​ពួក​អ្នក​ទេ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​ ​នូវ​របស់​នោះ​ចេញ​ ​របស់​នោះ​ ​បើ​ពួក​អ្នក​លះបង់​បាន​ហើយ​ ​គង់មាន​ប្រយោជន៍​ ​និង​សេចក្តី​សុខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្វី​មិនមែន​របស់​ពួក​អ្នក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​មិនមែន​របស់​ពួក​អ្នក​ទេ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​ចក្ខុ​នោះ​ចេញ​ ​ចក្ខុ​នោះ​ ​បើ​ពួក​អ្នក​លះបង់​បាន​ហើយ​ ​គង់មាន​ប្រយោជន៍​ ​និង​សេចក្តី​សុខ​។​
ថយ | ទំព័រទី ១៨១ | បន្ទាប់
ID: 636872469230272474
ទៅកាន់ទំព័រ៖