ព្រះត្រៃបិដក ភាគ ៣៥
រូបមិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់រូបនោះចេញ រូបនោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។ ចក្ខុវិញ្ញាណមិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់ចក្ខុវិញ្ញាណនោះចេញ ចក្ខុវិញ្ញាណនោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។ ចក្ខុសម្ផ័ស្ស មិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់ចក្ខុសម្ផ័ស្សនោះចេញ ចក្ខុសម្ផ័ស្សនោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ សូម្បីវេទនានោះ ក៏មិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់នូវវេទនានោះចេញ វេទនានោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។បេ។ ជិវ្ហា មិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់នូវជិវ្ហានោះចេញ ជិវ្ហានោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។ រស មិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់រសនោះចេញ រសនោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។ ជិវ្ហាវិញ្ញាណ
ID: 636872469420913378
ទៅកាន់ទំព័រ៖