ព្រះត្រៃបិដក ភាគ ៣៥
មិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់ជិវ្ហាវិញ្ញាណនោះចេញ ជិវ្ហាវិញ្ញាណនោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។ ជិវ្ហាសម្ផ័ស្ស មិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់ជិវ្ហាសម្ផ័ស្សនោះចេញ ជិវ្ហាសម្ផ័ស្សនោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផ័ស្ស ជាបច្ច័យ សូម្បីវេទនានោះ ក៏មិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់វេទនានោះចេញ វេទនានោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។បេ។ មនោ មិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់មនោនោះចេញ មនោនោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។ ធម្មារម្មណ៍ មិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់ធម្មារម្មណ៍នោះចេញ ធម្មារម្មណ៍នោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។ ធម្មារម្មណ៍ មិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ
ID: 636872469590543080
ទៅកាន់ទំព័រ៖