ព្រះត្រៃបិដក ភាគ ៣៥

​គង់មាន​ប្រយោជន៍​ ​និង​សេចក្តី​សុខ​។​ ​មនោវិញ្ញាណ​ ​មិនមែន​របស់​ពួក​អ្នក​ទេ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​នូវ​មនោវិញ្ញាណ​នោះ​ចេញ​ ​មនោវិញ្ញាណ​នោះ​ ​បើ​ពួក​អ្នក​លះបង់​បាន​ហើយ​ ​គង់មាន​ប្រយោជន៍​ ​និង​សេចក្តី​សុខ​។​ ​មនោ​សម្ផ័​ស្ស​ ​មិនមែន​របស់​ពួក​អ្នក​ទេ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​នូវ​មនោ​សម្ផ័​ស្ស​នោះ​ចេញ​ ​មនោ​សម្ផ័​ស្ស​នោះ​ ​បើ​ពួក​អ្នក​លះបង់​បាន​ហើយ​ ​គង់មាន​ប្រយោជន៍​ ​និង​សេចក្តី​សុខ​។​ ​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​សូម្បី​វេទនា​នោះ​ ​ក៏​មិនមែន​របស់​ពួក​អ្នក​ទេ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​វេទនា​នោះ​ចេញ​ ​វេទនា​នោះ​ ​បើ​ពួក​អ្នក​លះបង់​បាន​ហើយ​ ​គង់មាន​ប្រយោជន៍​ ​និង​សេចក្តី​សុខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ស្មៅ​ ​កំណាត់ឈើ​ ​មែកឈើ​ ​ស្លឹកឈើ​ណា​ ​ដែល​មាន​ក្នុង​វត្ត​ជេតពន​នេះ​ ​គេ​ក៏​ជញ្ជូន​យក​ស្មៅ​ ​ជាដើម​នោះ​ ​ឬ​ដុត​ ​ឬក៏​ធ្វើឲ្យ​សមគួរ​តាម​ហេតុ​ ​អ្នក​ទាំងឡាយ​ ​នឹង​មាន​យោបល់​ ​យ៉ាងនេះ​ថា​ ​គេ​តែង​នាំ​យក​យើង​ ​ឬ​ដុត​ ​ឬក៏​ធ្វើតាម​សមគួរ​ដល់​ហេតុ​ ​ដូច្នេះ​ដែរ​ឬ​។​ ​មិនមែន​ដូច្នេះ​ទេ​ ​ព្រះអង្គ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ព្រោះ​ស្មៅ​ ​ជាដើម​នុ៎ះ​ ​មិនមែន​ជា​ខ្លួន​ ​ឬ​ជា​វត្ថុ​អាស្រ័យ​នៅ​ខ្លួន​ ​របស់​យើងខ្ញុំ​ទេ​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​មិនមែន​របស់​ពួក​អ្នក​ទេ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​ចក្ខុ​នោះ​ចេញ​ ​ចក្ខុ​នោះ​ ​បើ​ពួក​អ្នក​លះបង់​បាន​ហើយ​ ​គង់មាន​ប្រយោជន៍​ ​និង​សេចក្តី​សុខ​។​ ​រូប​មិនមែន​របស់​ពួក​អ្នក​ទេ​។​ ​ចក្ខុវិញ្ញាណ​ ​ចក្ខុ​សម្ផ័​ស្ស​។​បេ​។
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 636872475908224431
ទៅកាន់ទំព័រ៖