ព្រះត្រៃបិដក ភាគ ៣៥

​បាន​ហើយ​ ​គង់មាន​ប្រយោជន៍​ ​និង​សេចក្ដីសុខ​។​បេ​។​ ​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​សូម្បី​វេទនា​នោះ​ ​ក៏​មិនមែន​របស់​ពួក​អ្នក​ទេ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​វេទនា​នោះ​ចេញ​ ​វេទនា​នោះ​ ​បើ​ពួក​អ្នក​លះបង់​បាន​ហើយ​ ​គង់មាន​ប្រយោជន៍​ ​និង​សេចក្តី​សុខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ណា​ ​មិនមែន​របស់​ពួក​អ្នក​ទេ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​របស់​នោះ​ចេញ​ ​របស់​នោះ​ ​បើ​ពួក​អ្នក​លះបង់​បាន​ហើយ​ ​គង់មាន​ប្រយោជន៍​ ​និង​សេចក្តី​សុខ​។​ ​ចប់​សូត្រ​ ​ទី៩​។​ ​
 [​១៤៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​ ​ឧទក​រាម​បុត្ត​ ​និយាយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ជា​អ្នក​សម្រេច​វេទ​ពិត​ ​ខ្ញុំ​ជា​អ្នក​គ្រប​សង្កត់​នូវ​វដ្ដៈ​ពិត​ ​ខ្ញុំ​បាន​ជីកឫសគល់​នៃ​ទុក្ខ​ ​ដែល​មិនទាន់​ជីក​ហើយ​ពិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ឧទក​រាម​បុត្ត​ ​មិនមែន​សម្រេច​វេទ​ទេ​ ​តែ​ប្រកាស​សេចក្តី​នោះ​ថា​ ​ខ្ញុំ​ជា​អ្នក​សម្រេច​វេទ​ ​មិន​គ្រប​សង្កត់​នូវ​វដ្ដៈ​ទេ​ ​តែ​ប្រកាស​ថា​ ​ខ្ញុំ​ជា​
ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 636872476447945301
ទៅកាន់ទំព័រ៖