ព្រះត្រៃបិដក ភាគ ៣៥

​អ្នក​គ្រប​សង្កត់​នូវ​វដ្ដៈ​ ​មិនទាន់​ជីកឫសគល់​ ​នៃ​ទុក្ខ​បានទេ​ ​តែ​ប្រកាស​ថា​ ​ឫសគល់​នៃ​ទុក្ខ​ ​ខ្ញុំ​ជីករំលើង​បាន​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ ​នឹង​និយាយ​ឲ្យ​សម​ហេតុ​ ​ត្រូវ​និយាយ​ថា​ ​ខ្ញុំ​ជា​អ្នក​សម្រេច​វេទ​ពិត​ ​ខ្ញុំ​ជា​អ្នក​គ្រប​សង្កត់​នូវ​វដ្ដៈ​ពិត​ ​ខ្ញុំ​ជា​អ្នក​ជីករំលើង​ ​នូវ​ឫសគល់​នៃ​ទុក្ខ​ ​ដែល​មិនទាន់​បាន​ជីក​ពិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​សម្រេច​វេទ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ដឹង​ច្បាស់​តាមពិត​ ​នូវ​ការ​កើតឡើង​ ​ការ​រលត់​ ​អានិសង្ស​ ​ទោស​ ​និង​ការ​រលាស់​ចេញ​ ​នូវ​ហេតុ​កើតឡើង​ ​នៃ​ផស្សៈ​ទាំង​ ​៦​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ដល់​នូវ​វេទ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​គ្រប​សង្កត់​នូវ​វដ្ដៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ដឹង​ច្បាស់​តាមពិត​ ​នូវ​ការ​កើតឡើង​ ​ការ​រលត់​ ​អានិសង្ស​ ​ទោស​ ​និង​ការ​រលាស់​ចេញ​ ​នូវ​ហេតុ​កើតឡើង​ ​នៃ​ផស្សៈ​ទាំង​ ​៦​ ​ហើយ​ ​ជា​អ្នក​រួច​ស្រឡះ​ ​(​ចាក​ទុក្ខ​)​ ​ព្រោះ​មិនបាន​ប្រកាន់​មាំ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​គ្រប​សង្កត់​នូវ​វដ្ដៈ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឫសគល់​នៃ​ទុក្ខ​ ​ដែល​មិនទាន់​ជីករំលើង​ ​ភិក្ខុ​បាន​ជីករំលើង​ហើយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ទុក្ខ​ ​ៗ​ ​ដូច្នេះ​នេះ​ ​ជា​ឈ្មោះ​របស់​កាយ​ ​ដែល​ប្រកបដោយ​មហាភូតរូប
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 636872476746242363
ទៅកាន់ទំព័រ៖