ព្រះត្រៃបិដក ភាគ ៣៥
ទាំង ៤ កើតអំពីទឹកសុក្កៈ ជារបស់មាតា និងបិតា ដែលកសន្សំឡើង ដោយបាយ និងនំ មានសេចក្តីមិនទៀង ត្រូវប្រស់ព្រំ គក់ច្របាច់ បែកធ្លាយខ្ចាត់ខ្ចាយ ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ឫសគល់នៃទុក្ខនេះ ជាឈ្មោះ របស់តណ្ហា។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុលះបង់តណ្ហា ផ្តាច់ផ្តិលឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាត្នោតកំបុតក ធ្វើមិនឲ្យមានកំណើត មិនឲ្យកើតតទៅទៀត ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ឫសគល់នៃទុក្ខ ដែលមិនទាន់ជីករំលើង ឈ្មោះថា ភិក្ខុបានគាស់រំលើងហើយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ឧទករាមបុត្ត ប្រកាសវាចា យ៉ាងនេះថា ខ្ញុំជាអ្នកសម្រេចនូវវេទពិត ខ្ញុំជាអ្នកគ្របសង្កត់នូវវដ្ដៈពិត ខ្ញុំជាអ្នកជីកឫសគល់នៃទុក្ខ ដែលគេមិនទាន់ជីកពិត។ ម្នាលភិក្ខុទាំងឡាយ ឧទករាមបុត្ត ជាអ្នកមិនទាន់សម្រេចនូវវេទទេ តែប្រកាសសេចក្តីនោះថា ខ្ញុំជាអ្នកសម្រេចនូវវេទ មិនមែនជាអ្នកគ្របសង្កត់នូវវដ្ដៈទេ តែប្រកាសថា ខ្ញុំជាអ្នកគ្របសង្កត់នូវវដ្ដៈ មិនទាន់ជីករំលើងឫសគល់នៃទុក្ខទេ តែប្រកាសថា ខ្ញុំបានជីកឫសគល់នៃទុក្ខហើយ។ ម្នាលភិក្ខុទាំងឡាយ
ID: 636872476918992243
ទៅកាន់ទំព័រ៖