ព្រះត្រៃបិដក ភាគ ៣៥
កាលបើភិក្ខុ នឹងនិយាយឲ្យសម តាមហេតុ ត្រូវនិយាយថា ខ្ញុំជាអ្នកសម្រេចនូវវេទពិត ខ្ញុំជាអ្នកគ្របសង្កត់នូវវដ្ដៈពិត ខ្ញុំជាអ្នកជីករំលើង នូវឫសគល់នៃទុក្ខ ដែលមិនទាន់ជីករំលើងពិត។ ចប់សូត្រ ទី១០។
ចប់ ឆឡវគ្គ ទី៥។
ឧទាននៃធឡវគ្គនោះគឺ
និយាយអំពីការរួបរួម ២ សូត្រ ការសាបសូន្យ ១ ភិក្ខុអ្នកនៅដោយសេចក្តីប្រហែស ១ ការសង្រួម ១ សមាធិ ១ ការស្ងប់ស្ងាត់ ១ របស់មិនមែនរបស់អ្នកទាំងឡាយ ២ សូត្រ ឧទករាមបុត្ត ១។
ចប់ ទុតិយបណ្ណាសកៈ ក្នុងសឡាយតនវគ្គ។
ឧទាននៃទុតិយបណ្ណាសកៈនោះគឺ
អវិជ្ជាវគ្គ ១ មិគជាលវគ្គ ១ គិលានវគ្គ ១ ឆន្នវគ្គ ជាគម្រប់បួន ១ ឆឡវគ្គ ១ ហាសិបសូត្រ នេះ ជាទុតិយបណ្ណាសកៈ។
ID: 636872477273392514
ទៅកាន់ទំព័រ៖