ព្រះត្រៃបិដក ភាគ ៣៥
នូវភ្នែកនោះឯង តថាគតបានឃើញ ដោយងាយ នូវគ្រឿងរលាស់ចេញ នូវភ្នែកនុ៎ះទាំងប៉ុន្មាន ដោយបញ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្តស្វែងរកនូវអានិសង្សនៃត្រចៀក។ ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្ត ស្វែងរកនូវអានិសង្សនៃច្រមុះ។ ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្ត ស្វែងរកនូវ អានិសង្ស នៃអណ្តាត ក៏បានជួបប្រទះនូវ អានិសង្ស នៃអណ្តាតនោះឯង តថាគត បានឃើញដោយងាយ នូវអានិសង្ស នៃអណ្តាតនុ៎ះ ទាំងប៉ុន្មាន ដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្ត ស្វែងរកនូវទោស នៃអណ្តាត ក៏បានជួបប្រទះ នូវទោសនៃអណ្តាតនោះ តថាគត បានឃើញដោយងាយ នូវទោស នៃអណ្តាតនុ៎ះទាំងប៉ុន្មាន ដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្ត ស្វែងរកនូវគ្រឿងរលាស់ចេញ នូវអណ្តាត ក៏បានជួបប្រទះ នូវគ្រឿងរលាស់ចេញ នូវអណ្តាតនោះ តថាគតបានឃើញដោយងាយ នូវគ្រឿងរលាស់ចេញ នូវអណ្តាតនុ៎ះ ទាំងប៉ុន្មាន ដោយបញ្ញា។បេ។ ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្ត ស្វែងរកនូវអានិសង្សនៃចិត្ត
ID: 636872383130057823
ទៅកាន់ទំព័រ៖