ព្រះត្រៃបិដក ភាគ ៣៥
តតិយបណ្ណាសកៈ
យោគក្ខេមិវគ្គ
[១៥០] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវធម្មបរិយាយ [ធម៌ជាហេតុ។] ជាហេតុរបស់បុគ្គល អ្នកមានសេចក្តីក្សេម ចាកយោគៈ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរប្រុងស្តាប់ នូវពាក្យនោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះធម្មបរិយាយ ជាហេតុរបស់បុគ្គល អ្នកមានសេចក្តីក្សេម ចាកយោគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រូប ដែលបុគ្គលគប្បីដឹងបានដោយភ្នែក ជារូបគួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ រូបទាំងនោះ តថាគតបានលះបង់ បានគាស់រំលើងឫសគល់ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតឡើងតទៅ មួយទៀត តថាគត ក៏បានប្រាប់នូវសេចក្តីព្យាយាម ដើម្បីលះបង់ នូវរូបទាំងនោះចេញ ព្រោះហេតុនោះ បានជាគេហៅតថាគតថា ជាបុគ្គល មានសេចក្តីក្សេម ចាកយោគៈ។បេ។ ម្នាលភិក្ខុទាំងឡាយ រស ដែលបុគ្គលគប្បីដឹងបាន ដោយអណ្តាត។បេ។ ម្នាលភិក្ខុទាំងឡាយ ធម្មារម្មណ៍ ដែលបុគ្គលគប្បីដឹងបានដោយចិត្ត ជាធម្មារម្មណ៍គួរប្រាថ្នា
ID: 636872477494985188
ទៅកាន់ទំព័រ៖