ព្រះត្រៃបិដក ភាគ ៣៥

​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​របស់​នោះ​ ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​ជា​ទុក្ខ​ ​ព្រះអង្គ​។​ ​របស់​ណា​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​បើ​មិន​អាស្រ័យ​នូវ​របស់​នោះ​ ​តើ​នឹង​មាន​សេចក្តី​សុខទុក្ខ​ ​ខាងក្នុង​កើតឡើង​បាន​ ​ដែរ​ឬ​។​ ​មិនមែន​ដូច្នេះ​ទេ​ ​ព្រះអង្គ​។​បេ​។​ ​អណ្តាត​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​មិន​ទៀង​ ​របស់​នោះ​ ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​ជា​ទុក្ខ​ ​ព្រះអង្គ​។​ ​របស់​ណា​ ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ ​ប្រែ​ប្រួ​ជា​ធម្មតា​ ​បើ​មិន​អាស្រ័យ​នូវ​របស់​នោះ​ ​តើ​នឹង​មាន​សេចក្តី​សុខទុក្ខ​ខាងក្នុង​ ​កើតឡើង​បាន​ដែរ​ឬ​។​ ​មិនមែន​ដូច្នេះ​ទេ​ ​ព្រះអង្គ​។​បេ​។​ ​ចិត្ត​ទៀង​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​មិន​ទៀង​ ​របស់​នោះ​ ​ជា​ទុក្ខ​ឬ​ជា​សុខ​។​ ​ជា​ទុក្ខ​ព្រះអង្គ​។​ ​របស់​ណា​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​បើ​មិន​អាស្រ័យ​នូវ​របស់​នោះ​ ​តើ​នឹង​មាន​សេចក្តី​សុខទុក្ខ​ខាងក្នុង​កើតឡើង​បាន​ ​ដែរ​ឬ​។​ ​មិនមែន​ដូច្នេះ​ទេ​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​បើ​អារិ​យសា​វ័ក​ ​អ្នកចេះដឹង​ ​ឃើញ​យ៉ាងនេះ​ ​រមែង​នឿយណាយ​នឹង​ចក្ខុ​ផង​។​បេ​។​ ​នឿយណាយ​ ​នឹង​អណ្តាត​ផង​ ​នឿយណាយ​នឹង​ចិត្ត​ផង​ ​ការ​បើ​នឿយណាយ​ ​រមែង​ប្រាសចាក​តម្រេក​ ​ព្រោះ​ប្រាសចាក​តម្រេក​
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 636872477902908520
ទៅកាន់ទំព័រ៖