ព្រះត្រៃបិដក ភាគ ៣៥
មនោវិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម៌ ការប្រជុំនៃធម៌ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើត ឡើងព្រោះវេទនាជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ នេះឯងជាសេចក្តីកើតឡើង នៃទុក្ខ។
[១៥៣] ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីអស់ទៅនៃទុក្ខ តើដូចម្តេច។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការប្រជុំនៃធម៌ ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើត ឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ សេចក្តីរលត់ នៃឧបាទាន ព្រោះវិនាស និងរលត់មិនសល់ នៃតណ្ហានោះឯង សេចក្តីរលត់ នៃភព ព្រោះរលត់នៃឧបាទាន សេចក្តីរលត់នៃជាតិ ព្រោះរលត់នៃភព ជរាមរណៈរលត់ទៅ ព្រោះរលត់នៃជាតិ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត ក៏រលត់ទៅដែរ។ សេចក្តីរលត់ នៃទុក្ខទាំងអស់នេះ យ៉ាងនេះ។ នេះជាសេចក្តីអស់ទៅ នៃទុក្ខ។បេ។ ជិវ្ហាវិញ្ញាណកើតឡើង ព្រោះអាស្រ័យអណ្តាត និងរស ការប្រជុំនៃធម៌ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្តាកើតឡើង ព្រោះវេទនាជាបច្ច័យ
ID: 636872478409937521
ទៅកាន់ទំព័រ៖