ព្រះត្រៃបិដក ភាគ ៣៥
សេចក្តីរលត់ នៃឧបាទាន ព្រោះវិនាស និងរលត់មិនសល់ នៃតណ្ហានោះឯង ព្រោះរលត់នៃឧបាទាន។បេ។ នេះជាសេចក្តីអស់ទៅនៃទុក្ខ។បេ។ មនោវិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម៌ ការប្រជុំនៃធម៌ ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ សេចក្តីរលត់នៃឧបាទាន ព្រោះវិនាស និងរលត់មិនសល់ នៃតណ្ហានោះឯង សេចក្តីរលត់នៃភព ព្រោះរលត់នៃឧបាទាន សេចក្តីរលត់ នៃជាតិ ព្រោះរលត់នៃភព ជរាមរណៈរលត់ទៅ ព្រោះរលត់នៃជាតិ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត ក៏រលត់ទៅដែរ។ សេចក្តីរលត់ នៃកងទុក្ខទាំងអស់នេះ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាសេចក្តីអស់ទៅនៃទុក្ខ។ ចប់សូត្រ ទី ៣។
[១៥៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសេចក្តីកើតឡើង និងសេចក្តីអស់ទៅនៃលោក
(១) ចូរអ្នកទាំងឡាយ ប្រុងស្តាប់នូវពាក្យនោះចុះ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីកើតឡើងនៃលោក តើដូចម្តេច។ ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការប្រជុំនៃធម៌ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ
(១) សំដៅយកសង្ខារលោក។
ID: 636872478725855590
ទៅកាន់ទំព័រ៖