ព្រះត្រៃបិដក ភាគ ៣៥
ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរាមរណៈកើតមាន ព្រោះជាតិជាបច្ច័យ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត ក៏កើតមានដែរ។ នេះឯង ជាសេចក្តីកើតឡើង នៃលោក។បេ។ រមែងកើតឡើង ព្រោះអាស្រ័យអណ្តាត និងរស។បេ។ មនោវិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម៌ ការប្រជុំនៃធម៌ ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទាន ជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរាមរណៈកើតមាន ព្រោះជាតិជាបច្ច័យ សេចក្តី សោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត ក៏កើតមានដែរ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាសេចក្តីកើតឡើងនៃលោក។
[១៥៥] ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីអស់ទៅនៃលោក តើដូចម្តេច។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការប្រជុំនៃធម៌ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ សេចក្តីរលត់ នៃឧបាទាន ព្រោះវិនាស និងរលត់មិនសល់ នៃតណ្ហានោះឯង សេចក្តីរលត់នៃភព ព្រោះរលត់នៃឧបាទាន
ID: 636872478944838115
ទៅកាន់ទំព័រ៖