ព្រះត្រៃបិដក ភាគ ៣៥
សេចក្តីរលត់នៃជាតិ ព្រោះរលត់នៃភព ជរាមរណៈរលត់ទៅ ព្រោះរលត់នៃជាតិ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត ក៏រលត់ទៅដែរ។ សេចក្តីរលត់នៃកងទុក្ខទាំងអស់នេះ យ៉ាងនេះ។ នេះឯង ជាសេចក្តីអស់ទៅ នៃលោក។បេ។ កើតឡើង ព្រោះអាស្រ័យអណ្តាត និងរស។បេ។ មនោវិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម៌ ការប្រជុំនៃធម៌ទាំង ៣ ឈ្មោះថា ផស្សៈ វេទនា កើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ សេចក្តីរលត់ទៅនៃ ឧបាទាន ព្រោះវិនាស និងរលត់មិនសល់ នៃតណ្ហានោះឯង។បេ។ សេចក្តីរលត់នៃកងទុក្ខទាំងអស់នេះ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះឯងជាសេចក្តីអស់ទៅ នៃលោក។ ចប់សូត្រ ទី ៤។
[១៥៦] ម្នាលភិក្ខុទាំងឡាយ កាលបើហេតុអ្វីមាន អាស្រ័យហេតុអ្វី ធ្វើអ្វីឲ្យជាហេតុ ទើបមានការប្រកាន់ថា អាត្មាអញ ប្រសើរ (ជាងគេ) ឬថា អាត្មាអញ ស្មើ (នឹងគេ) ឬក៏ថា អាត្មាអញ ថោកទាប (ជាងគេ)។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុមាន អាស្រ័យនូវចក្ខុ ធ្វើចក្ខុឲ្យជាហេតុ
ID: 636872479149519822
ទៅកាន់ទំព័រ៖