ព្រះត្រៃបិដក ភាគ ៣៥
ទើបមានការប្រកាន់ថា អាត្មាអញ ប្រសើរ (ជាងគេ) ឬថា អាត្មាអញ ស្មើ (នឹងគេ) ឬក៏ថា អាត្មាអញ ថោកទាប (ជាងគេ)។បេ។ កាលបើអណ្តាតមាន។បេ។ កាលបើចិត្តមាន អាស្រ័យនូវចិត្ត ធ្វើចិត្តឲ្យជាហេតុ ទើបមានការប្រកាន់ថា អាត្មាអញ ប្រសើរ (ជាងគេ) ឬថា អាត្មាអញ ស្មើ (នឹងគេ) ឬក៏ថា អាត្មាអញ ថោកទាប (ជាងគេ)។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សម្គាល់សេចក្តីនោះ ថាដូចម្តេច ចក្ខុទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ របស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យនូវរបស់នោះ តើនឹងមានសេចក្តីប្រកាន់ថា អាត្មាអញ ប្រសើរ (ជាងគេ) ឬថា អាត្មាអញ ស្មើ (នឹងគេ) ឬក៏ថា អាត្មាអញ ថោកទាប (ជាងគេ) បានដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។បេ។ អណ្តាត ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចិត្ត ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ របស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យ នូវរបស់នោះ តើនឹងមានសេចក្តីប្រកាន់ថា អាត្មាអញ ប្រសើរ (ជាងគេ)
ID: 636872479317349422
ទៅកាន់ទំព័រ៖