ព្រះត្រៃបិដក ភាគ ៣៥
ឬថា អាត្មាអញ ស្មើ(នឹងគេ) ឬក៏ថា អាត្មាអញ ថោកទាប (ជាងគេ) បានដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយនឹងចក្ខុផង។បេ។ នឿយណាយនឹង អណ្តាតផង។បេ។ នឿយណាយនឹងចិត្តផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះប្រាសចាកតម្រេក ចិត្តក៏រួចស្រឡះ។ កាលបើចិត្តរួចស្រឡះហើយ សេចក្តីដឹងថា ចិត្តរួចស្រឡះហើយ ក៏កើតមាន។ អរិយសាវ័កនោះ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ចអាត្មាអញ ធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ចប់សូត្រ ទី៥។
[១៥៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវធម៌ ជាហេតុនៃសំយោជនៈ និងសំយោជនៈ ចូរអ្នកទាំងឡាយ ប្រុងស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាហេតុ នៃសំយោជនៈ តើដូចម្តេច សំយោជនៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចក្ខុ ឈ្មោះថា ធម៌ជាហេតុ នៃសំយោជនៈ សេចក្តីត្រេកត្រអាលណា ក្នុងចក្ខុនោះ សេចក្តីត្រេក
ID: 636872479540892207
ទៅកាន់ទំព័រ៖