ព្រះត្រៃបិដក ភាគ ៣៥

​ជា​អនត្តា​ ​របស់​នោះ​ ​បុគ្គល​ត្រូវ​យល់​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​តាមពិត​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ទេ​។​ ​ត្រចៀក​មិន​ទៀង​ ​របស់​ណា​មិន​ទៀង​។​បេ​។​ ​ច្រមុះ​ ​មិន​ទៀង​ ​របស់​ណា​ ​មិន​ទៀង​។​ ​បេ​។​ ​អណ្តាត​មិន​ទៀង​ ​របស់​ណា​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ ​របស់​ណា​ជា​ទុក្ខ​ ​របស់​នោះ​ជា​អនត្តា​ ​របស់​ណា​ជា​អនត្តា​ ​របស់​នោះ​ ​បុគ្គល​ត្រូវ​យល់​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​តាមពិត​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​ ​របស់​អញ​ទេ​។​ ​កាយ​មិន​ទៀង​ ​របស់​ណា​មិន​ទៀង​។​បេ​។​ ​ចិត្ត​មិន​ទៀង​ ​របស់​ណា​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ ​របស់​ណា​ជា​ទុក្ខ​ ​របស់​នោះ​ជា​អនត្តា​ ​របស់​ណា​ជា​អនត្តា​ ​របស់​នោះ​ ​បុគ្គល​ត្រូវ​យល់​ដោយ​ប្រាជ្ញា​ ​ដ៏​ប្រពៃ​តាមពិត​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អរិយសាវ័ក​ ​ជា​អ្នកចេះដឹង​ ​ឃើញ​យ៉ាងនេះ​ ​ក៏​នឿយណាយ​នឹង​ភ្នែក​ផង​ ​នឿយណាយ​នឹង​ត្រចៀក​ផង​ ​នឿយណាយ​នឹង​ច្រមុះ​ផង​
ថយ | ទំព័រទី ២ | បន្ទាប់
ID: 636872374271731156
ទៅកាន់ទំព័រ៖