ព្រះត្រៃបិដក ភាគ ៣៥
ក៏បានជួបប្រទះនូវអានិសង្សនៃចិត្តនោះ តថាគត បានឃើញដោយងាយ នូវអានិសង្សនៃចិត្តនុ៎ះ ទាំងប៉ុន្មានដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្ត ស្វែងរកនូវទោសនៃចិត្ត ក៏បានជួបប្រទះនូវទោសនៃ ចិត្តនោះឯង តថាគត បានឃើញដោយងាយ នូវទោសនៃចិត្តនុ៎ះ ទាំងប៉ុន្មានដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្តស្វែងរកនូវគ្រឿងរលាស់ចេញនូវចិត្ត ក៏បានជួបប្រទះនូវគ្រឿងរលាស់ចេញនូវចិត្តនោះ តថាគតបានឃើញដោយងាយ នូវគ្រឿងរលាស់ចេញ នូវចិត្តនុ៎ះទាំងប៉ុន្មាន ដោយបញ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនបានដឹងច្បាស់ នូវអានិសង្ស ថាជាអានិសង្ស នូវទោស ថាជាទោស នូវគ្រឿងរលាស់ចេញ ថាជាគ្រឿងរលាស់ចេញ នៃអាយតនៈ ខាងក្នុងទាំង ៦ នេះ អស់កាលត្រឹមណា។បេ។ បានដឹងច្បាស់។ បញ្ញាដែលដឹងច្បាស់ ឃើញច្បាស់ របស់តថាគត ក៏កើតឡើយហើយ ដូច្នេះថា សេចក្តីរួចផុតវិសេសរបស់តថាគត មិនប្រែត្រឡប់កម្រើកទៀតឡើយ ជាតិនេះ ក៏ជាទីបំផុតត្រឹមនេះហើយ ឥឡូវនេះ ភពថ្មី គឺការត្រឡប់កើតទៀត ក៏មិនមានឡើយ។ ចប់សូត្រ ទី៣។
ID: 636872383308328020
ទៅកាន់ទំព័រ៖