ព្រះត្រៃបិដក ភាគ ៣៥
ត្រអាលនោះ ឈ្មោះថា សំយោជនៈ ក្នុងចក្ខុនោះ។បេ។ អណ្តាត ឈ្មោះថា ធម៌ជាហេតុ នៃសំយោជនៈ។ បេ។ ចិត្ត ឈ្មោះថា ធម៌ជាហេតុនៃសំយោជនៈ សេចក្តីត្រេកត្រអាលណា ក្នុងចិត្តនោះ សេចក្តីត្រេកត្រអាលនោះ ឈ្មោះថា សំយោជនៈ ក្នុងចិត្តនោះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ជាហេតុនៃសំយោជនៈ នេះហៅថា សំយោជនៈ។ ចប់ សូត្រ ទី ៦។
[១៥៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ ជាហេតុនៃឧបាទាន និងឧបាទាន ចូរអ្នកទាំងឡាយ ប្រុងស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាហេតុនៃឧបាទាន តើដូចម្តេច ឧបាទាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចក្ខុឈ្មោះថា ធម៌ជាហេតុ នៃឧបាទានសេចក្តី ត្រេកត្រអាលណា ក្នុងចក្ខុនោះ សេចក្តីត្រេកត្រអាលនោះ ឈ្មោះថា ឧបាទាន ក្នុងចក្ខុនោះ។បេ។ អណ្តាត ឈ្មោះថា ធម៌ជាហេតុ នៃឧបាទាន។បេ។ ចិត្តឈ្មោះថា ធម៌ជាហេតុនៃឧបាទាន សេចក្តីត្រេកត្រអាលណា ក្នុងចិត្តនោះ សេចក្តីត្រេកត្រអាលនោះ ឈ្មោះថា ឧបាទានក្នុងចិត្តនោះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ជាហេតុនៃឧបាទាន នេះហៅថា ឧបាទាន។ ចប់សូត្រ ទី ៧។
ID: 636872479747124003
ទៅកាន់ទំព័រ៖