ព្រះត្រៃបិដក ភាគ ៣៥

 ​[​១៥៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​មិនបាន​ដឹង​ច្បាស់​ ​មិនបាន​កំណត់​ដឹង​ ​មិនបាន​នឿយណាយ​ ​មិនបាន​លះបង់​ ​នូវ​ចក្ខុ​ទេ​ ​មិន​គួរ​ដើម្បី​អស់​ទៅ​ ​នៃ​ទុក្ខ​បាន​ឡើយ​។​បេ​។​ ​នូវ​អណ្តាត​។​ ​បេ​។​ ​បុគ្គល​ដែល​មិនបាន​ដឹង​ច្បាស់​ ​មិនបាន​កំណត់​ដឹង​ ​មិនបាន​នឿយណាយ​ ​មិនបាន​លះបង់​ ​នូវ​ចិត្ត​ទេ​ ​មិន​គួរ​ដើម្បី​អស់​ទៅ​ ​នៃ​ទុក្ខ​បាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះតែ​បុគ្គល​ ​ដែល​ដឹង​ច្បាស់​ ​កំណត់​ដឹង​ ​នឿយណាយ​ ​លះបង់​ ​នូវ​ចក្ខុ​នោះ​ឯង​ ​ទើប​គួរ​ដើម្បី​អស់​ទៅ​ ​នៃ​ទុក្ខ​បាន​។​បេ​។​ ​បុគ្គល​ដែល​ដឹង​ច្បាស់​ ​កំណត់​ដឹង​ ​នឿយណាយ​ ​លះបង់​ ​នូវ​អណ្តាត​ ​កាយ​ ​ចិត្ត​ ​ទើប​គួរ​ដើម្បី​អស់​ទៅ​ ​នៃ​ទុក្ខ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​ដែល​មិនបាន​ដឹង​ច្បាស់​ ​មិនបាន​កំណត់​ដឹង​ ​មិនបាន​នឿយណាយ​ ​មិនបាន​លះបង់​ ​នូវ​រូប​ទេ​ ​មិន​គួរ​ដើម្បី​អស់​ទៅ​ ​នៃ​ទុក្ខ​បាន​ឡើយ​។​ ​បុគ្គល​ដែល​មិនបាន​ដឹង​ច្បាស់​ ​មិនបាន​កំណត់​ដឹង​ ​មិនបាន​នឿយណាយ​ ​មិនបាន​លះបង់​ ​នូវ​សំឡេង​ ​ក្លិន​ ​រស​ ​ផ្សព្វ​ ​ធម្មារម្មណ៍​ទេ​ ​មិន​គួរ​ដើម្បី​អស់​ទៅ​ ​នៃ​ទុក្ខ​បាន​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះតែ​បុគ្គល​ ​ដែល​ដឹង​ច្បាស់​ ​កំណត់​ដឹង​ ​នឿយណាយ​ ​លះបង់​នូវ​រូប​ ​ទើប​គួរ​
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 636872479963916403
ទៅកាន់ទំព័រ៖