ព្រះត្រៃបិដក ភាគ ៣៥
ដើម្បីអស់ទៅ នៃទុក្ខបាន។ បុគ្គលដែលដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់ នូវសំឡេង ក្លិន រស ផ្សព្វ ធម្មារម្មណ៍ ទើបគួរដើម្បីអស់ទៅ នៃទុក្ខបាន។ ចប់សូត្រ ទី ៨។
[១៦០] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងផ្ទះសំណាក់ ដែលធ្វើដោយឥដ្ឋ ជិតស្រុកមួយឈ្មោះ ញាតិកៈ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ចូលទៅសម្ងំ នៅក្នុងទីស្ងាត់ ហើយសំដែង នូវធម្មបរិយាយនេះថា ចក្ខុវិញ្ញាណ រមែងកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការប្រជុំនៃធម៌ ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរាមរណៈកើតមាន ព្រោះជាតិជាបច្ច័យ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត ក៏កើតមានដែរ។ សេចក្តីកើតឡើង នៃកងទុក្ខទាំងអស់នេះ យ៉ាងនេះ។បេ។ រមែងកើតឡើង ព្រោះអាស្រ័យអណ្តាត និងរស។បេ។ មនោវិញ្ញាណ រមែងកើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការប្រជុំនៃធម៌ ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើត មានព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ
ID: 636872480168798122
ទៅកាន់ទំព័រ៖